Tuesday, August 8, 2017

Perception on Khmer Word "អញ" and "ខ្ញុំ"

"អញ" មិនមែនជាពាក្យអសុរស បើយើងសង្កេតទៅលើការប្រើប្រាស់ពាក្យបុរាណខ្មែរតែមានឋានៈខ្ពង់ខ្ពស់លើសគេ ឧទាហរណ៍ ព្រះកម្រតេងអញ (ព្រះចៅអញ)។ ចំណែកពាក្យ "ខ្ញុំ" ជាពាក្យសម្រាប់អ្នកមានឋានៈទាបក្នុងសង្គមសម័យព្រះនគរយសោធរបុរៈប្រើព្រោះបញ្ជាក់ពីឋានៈក្នុងវណ្ណៈខ្ញុំព្រះឬពលព្រះ។ ឩទាហរណ៍ និយមន័យនៃពាក្យ "ខ្ញុំ" ក្នុងវចនានុក្រមសម្ដេចសង្ឃរាជជោតញ្ញាណោ ជួន ណាត បានសម្រាយថាស្ថិតក្នុងថ្នាក់ពាក្យ (សរសេរ "វាក្យ" ជាបែបបទបុរាណដែលខ្មែរលែងសូវប្រើ តែសម័យអង្គរគឺនិយមអក្សរ "វ" ក្នុងបរិបទអក្សរ "ព" បច្ចុប្បន្ន) ជានាម ( ន. ) មនុស្ស​ដែល​កំដឹង​ទ្រព្យ​គេ គឺ​មនុស្ស​ដែល​ទាល់​ក្រ ហើយ​ទៅ​ខ្ចី​ទ្រព្យ​គេ​មក​ចិញ្ចឹម​ជីវិត រក​សង​គេ​មិន​បាន យក​ខ្លួន​ទៅ​នៅ​បម្រើ​គេ ឬ មាតា​​បិតា​ចំពាក់​ទ្រព្យ​គេ​ឲ្យ​កូន​ទៅ​នៅ​បម្រើ​គេ, កូន​នោះ​ក៏​ឈ្មោះ​ថា​ខ្ញុំ​គេ : មនុស្ស​ខ្ញុំ​គេ (មាន​តែ​ពី​ដើម, ក្នុង​សម័យ​នេះ​លើក​លែង​មិន​ឲ្យ​មាន; ពាក្យ​គួរ​សម​ហៅ​ជា​បាលី​ភាសា​ថា ទាសា, ទាសី “ខ្ញុំ​ប្រុស, ខ្ញុំ​ស្រី”) ។ ដូចនេះសបញ្ជាក់អោយឃើញថាក្រោយសម័យអង្គរគឺមានការផ្លាស់ប្ដូរបរិបទសង្គមខ្មែរយ៉ាងខ្លាំង ហើយពាក្យដែលមានឋានៈខ្ពង់ខ្ពស់ត្រូវចាត់ទុកជាពាក្យអសុរសក្នុងសង្គមទៅវិញ តែប្រជាជនខ្មែរនៅតែនិយមប្រើពាក្យ "អញ" ដែលអ្នកដទៃចាត់ថាអសុរសឬមិនពីរោះស្ដាប់។
ពិិតជាអាចបែបនេះផងទើបខ្មែរជាប់តែចំណងពឹងគេនិិងនៅក្រោមគេរហូតតាំងពីមហានគរចុះអន់ខ្សោយ! តើពាក្យ "ខ្ញុំ" ត្រូវអោយប្រើជំនួសពាក្យ "អញ"នៅសម័យណា? ហេតុដូចម្ដេចបានជាត្រូវយកពាក្យនេះមកប្រើចំពោះខ្មែរ? នរណាជាអ្នកអោយប្រើ?
សូមអភ័យទោសនេះគ្រាន់តែការយល់ឃើញតាមសម្រាយពាក្យដែលបានបរិយាយខាងលើ!

Prājñā (Wisdom), the “states of deep sleep”

Prājñā refers to the “states of deep sleep”. Actually, enough sleep could help people to keep their brain healthy; Generally, everyone needs...