Sunday, May 20, 2012
Lyric of “Battambang Mean Avey Chhnganh”, Sung by: SIN Sisamut (ស៊ីន ស៊ីសាមុត) and ROS Sereysothea (រស់ សេរីសុទ្ធា)
I.(ប)៖ បាត់ដំបង បាត់ដំបង មានអ្វីឆ្ញាញ់ទេ? (ស)៖ អូហ៎!មានហូរហែ មិនខ្វះទេណា (ប)៖តើមានអ្វីខ្លះ? កែវកន្និដ្ឋា សូមមេត្តារៀបរាប់ប្រាប់ផង (ស)៖ សូមចាំស្តាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង (២ដង) (ប)៖ អរគុណនួនល្អង បងចាំស្តាប់ហើយ។
II.(ស)៖ បាត់ដំបង បាត់ដំបង មានសព្វបែបយ៉ាង មានម៉ាក់ប្រេងម៉ាក់ប្រាង ដូងខ្ទិះនិងស្វាយខ្ទិះ រីក្រូចពោធិសាត់ ផ្អែមឆ្ងាញ់ពិសេស ចាំខ្ញុំបេះជូនបងពិសា (ប)៖ អរគុណហើយ អរគុណហើយ កែវកន្និដ្ឋា (២ដង) ញ៉ាំពីរនាក់ណា ទើបបងព្រមញ៉ាំ។
III.(ស)៖ បាត់ដំបង បាត់ដំបង មានផ្អកត្រីប្រៃ (ប)៖ អូហ៎!ផ្ទាប់អំពិលខ្ចី ឆ្ងាញ់ណាស់ព្រលឹង លក់នៅឯណា (ស)៖ អូហ៎!នៅឯឃុំស្នឹង (ប)៖ បើអញ្ចឹង! យើងនាំគ្នាទៅ (រួម)៖ យើងកាត់តាមផ្លូវភ្នំសំពៅ (២ដង) (ប)៖ រួចហើយហួសទៅ លេងបរប៉ៃលិន។
IV.(ស)៖ ប៉ៃលិន ប៉ៃលិន មើលផ្លែធូរេន (ប)៖ អូហ៎! ក្រអូបមែនទែន ឆ្ងាញ់ណាស់ណាមុំ (ស)៖ ឯផ្លែសាវម៉ាវ ផ្អែមដូចទឹកឃ្មុំ ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ (ប)៖ បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ (២ដង) បងលែងចង់ទៅ ភ្នំពេញវិញហើយ។
(ភ្លេងរួចច្រៀងIVឡើងវិញ)
Lyric of “Laeng Kvol”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)
I.ថ្ងៃនេះខ្ញុំគិតពីដើរលេង គ្មានកោតក្រែង អ្នកណាសោះឡើយ ដើរអោយល្ហើយប្រាណ ប្រាក់ប៉ុន្មានត្រូវ តែចាយអោយអស់ គ្មានខ្វល់សោះ ហ៊ឺ!ពីរឿងប្តី ស្រីដើរលេងហើយណា។
R.ខំថ្នាក់ថ្នមដែរ ប្រែជាឥតន័យ ខំទាំងយប់ថ្ងៃ ឥតប្រណីមានស្រីថ្មីទៀត មានតែស្រាទេខ្ញុំធ្វើញាតិ មានតែស្រាទេខ្ញុំធ្វើញាតិ លែងខ្វល់ហើយ។
(ភ្លេងរួចច្រៀងសារឡើងវិញ និងរួចភ្លេងហើយច្រៀងសារឡើងវិញទៀត)
Lyric of “Knhom Nov Khmeng Nov Chong Sabay”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)
I.ខ្ញុំនៅក្មេងនៅចង់សប្បាយ សូមបងកុំមកលែបខាយ ថយចេញអោយឆ្ងាយទៅរ៉ា ខ្ញុំចង់សប្បាយតែកុំស្នេហា ហើយស្អប់ណាស់ប្រុសៗណា ប្រាថ្នាចង់បោកស្រីៗ។
II.បើមកជាមិត្តខ្ញុំរាប់អាន បើរាប់ហើយឆ្លៀតបំពាន ខ្ញុំប្រាប់ថាគ្មានប្រណី ប្រុសៗច្រើនណាស់ប្រមាថស្រីៗ ធ្វើជាស្និទ្ធលួងសំដី ខ្វះអីស្រីភ្លាត់ដោយសារ។
R.ខ្ញុំមួយកុំពាល់ គ្មានស្គាល់មិត្តណា ហ៊ានតែមកផ្តោះផ្តងស្នេហា ដូចចូលទ្រុងខ្លា ហើយសូមកុំថាស្រីកាច។
III.ខ្ញុំនៅក្មេងនៅចង់សប្បាយ ចង់មានមិត្តភក្តិទាំងឡាយ លេងសើចសប្បាយតែខ្លាច ព្រោះរោគស្នេហាជាមច្ចុរាជ ខ្ញុំមិនមែនសត្វមមាច តោងខ្លាចកំលាំងអគ្គី។
(ភ្លេងរួចច្រៀងសារឡើងវិញ)
Lyric of “Rom Tov Met”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)
I.មករាំជាមួយ នឹងខ្ញុំៗ មានប្រុសកំលោះ ក្រមុំប្រិមប្រិយ យើងរាំកំសាន្ត ក្នុងពេលរាត្រី ខ្មាសអីអៀនអី ខ្លាចអីជីវ៉ា។
II.ខ្ញុំច្រៀងតាមបទ ចំរៀងសប្បាយ មិត្តភក្តិប្រុសស្រី ទាំងឡាយសង្ហា យើងរាំដើម្បី បំបាត់ទុក្ខា រាំស្មោះអស់ពី ចិន្តាណាថ្លៃ។
III.រាំទៅមិត្តអើយ រាំចង្វាក់ថ្មី ដើរទាន់សម័យ ដែលគេនិយម បើយើងនៅស្ងៀម នាំបៀមទុក្ខធំ ទោះទាន់មិនទាន់ យើងរាំសប្បាយ។
(ភ្លេងរួចច្រៀងសារឡើងវិញ)
Lyric of “Yuvachun Trov Ches Rom”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)
I.យើងយុវជននាំគ្នាក្រោកឡើង ត្រូវតែរាំលេងអោយបានសប្បាយ កុំខ្មាសអៀនអ្នកណាឡើយ គេដោយគេយើងដោយយើង ក្រោកឡើងរាំលេងអោយបានរីករាយ។
II.រាំសមមិនសមយើងទុកជាក្រោយ បើជួបជុំហើយយើងត្រូវតែរាំ យើងត្រូវតែស្រុះៗគ្នា រាំយើងរាំច្រៀងយើងច្រៀង អោយបានសប្បាយទាន់ពេលទំនេរ។
R.ខ្ញុំចង់រាំដែរជៀសផ្លូវខ្ញុំផង ទាន់តាមចង្វាក់ភ្លេងកំពុងលេង តើខ្ញុំរាំសមឬទេ? ខ្ញុំរាំល្អ oh! Yeah! (ប្រុសបន្ទរ៖ oh! Yeah!)។
III.ប្រយ័ត្នស្តាយក្រោយអ្នកមិនឡើងរាំ ព្រោះយើងមិនដឹងថ្ងៃស្អែកយ៉ាងម៉េច ថ្ងៃស្អែកកំសត់ក៏មិនដឹង ក្រោករាំឡើងសែនសប្បាយ ថ្ងៃនេះអោយហើយកុំនៅបង្អង់។
(ភ្លេងរួចច្រៀងសារឡើងវិញ)
Subscribe to:
Posts (Atom)
Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)
Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...
-
I. ឱ!បាត់ដំបង បណ្តូលចិត្តអើយ ខ្ញុំសូមលាហើយ លាទាំងអាល័យ តាំងពី ខ្លួន ខ្ញុំ បានឃ្លាតទៅឆ្ងាយ ខ្វល់ខ្វាយនឹកស្តាយ ពុំមានពេលល្ហែ។ ...
-
Current Territory of Kampuchea Krom (South Vietnam) Kampuchea Krom refers to the previous territory of Cambodia until early 20th ce...
-
Central Market in Phnom Penh Chaktomuk Halll Olympic Village Housing, completed in 1964 by Architect VANN Moly Vann ...
