Sunday, May 20, 2012

Lyric of “Battambang Mean Avey Chhnganh”, Sung by: SIN Sisamut (ស៊ីន ស៊ីសាមុត) and ROS Sereysothea (រស់ សេរីសុទ្ធា)



I.() បាត់ដំបង បាត់ដំបង មានអ្វីឆ្ញាញ់ទេ? () អូហ៎!មានហូរហែ មិនខ្វះទេណា ()៖តើមានអ្វីខ្លះ? កែវកន្និដ្ឋា សូមមេត្តារៀបរាប់ប្រាប់ផង () សូមចាំស្តាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង (២ដង)  () អរគុណនួនល្អង បងចាំស្តាប់ហើយ។

II.() បាត់ដំបង បាត់ដំបង មានសព្វបែបយ៉ាង មានម៉ាក់ប្រេងម៉ាក់ប្រាង ដូងខ្ទិះនិងស្វាយខ្ទិះ រីក្រូចពោធិសាត់ ផ្អែមឆ្ងាញ់ពិសេស ចាំខ្ញុំបេះជូនបងពិសា () អរគុណហើយ អរគុណហើយ កែវកន្និដ្ឋា (២ដង) ញ៉ាំពីរនាក់ណា ទើបបងព្រមញ៉ាំ។

III.() បាត់ដំបង បាត់ដំបង មានផ្អកត្រីប្រៃ () អូហ៎!ផ្ទាប់អំពិលខ្ចី ឆ្ងាញ់ណាស់ព្រលឹង លក់នៅឯណា () អូហ៎!នៅឯឃុំស្នឹង () បើអញ្ចឹង! យើងនាំគ្នាទៅ (រួម) យើងកាត់តាមផ្លូវភ្នំសំពៅ (២ដង) () រួចហើយហួសទៅ លេងបរប៉ៃលិន។

IV.() ប៉ៃលិន ប៉ៃលិន មើលផ្លែធូរេន () អូហ៎! ក្រអូបមែនទែន ឆ្ងាញ់ណាស់ណាមុំ () ឯផ្លែសាវម៉ាវ ផ្អែមដូចទឹកឃ្មុំ ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ () បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ (២ដង) បងលែងចង់ទៅ ភ្នំពេញវិញហើយ។
(ភ្លេងរួចច្រៀងIVឡើងវិញ)

Prājñā (Wisdom), the “states of deep sleep”

Prājñā refers to the “states of deep sleep”. Actually, enough sleep could help people to keep their brain healthy; Generally, everyone needs...