Sunday, May 27, 2012

Lyric of “Beur Rom Rom Oy Kleat”, Sung by: CHEA Savoeurn (ជា សាវឿន) and SO Savoeurn (សូ សាវឿន)



I. (ប)៖ បងហាមអូនច្រើនដងហើយ ម្តេចក៏ត្រាណត្រើយ នៅបញ្ឈឺចិត្តបងទៀត បើរាំត្រូវរាំអោយឃ្លាត បើរាំត្រូវរាំអោយឃ្លាត កុំរាំអោបទៀត បងមិនចូលចិត្តទេ រាំក្បាច់រាំវង់ អញ្ជើញចុះមាសស្នេហ៍ រាំក្បាច់រាំវង់ អញ្ជើញចុះមាសស្នេហ៍ បងមិនឃាត់ទេ ព្រោះខ្មែរយើងនិយម។
II. (ស)៖ លោកអើយពិបាកចិត្តណាស់ ព្រោះបានប្តីចាស់ ស្តាយនៅកាលពីក្រមុំ ធ្វើអ្វីស្រេចតែចិត្តខ្ញុំ ធ្វើអ្វីស្រេចតែចិត្តខ្ញុំ រាំអោបរាំវង់ អោយតែបានសប្បាយ  ឥលូវលោកប្តី បង្គាប់អោយរាំឆ្ងាយ ឥលូវលោកប្តី បង្គាប់អោយរាំឆ្ងាយ បងខ្លាច​ពោះម៉ាយ ព្រោះឃើញគេស៊ីវិល័យ។
III. (ប)៖បងទៅផ្ទះបុណ្យហើយស្ងួន ពួយទៅនឹមនួន ចូរអូនរាំអោយអស់ដៃ (ស)៖កុំវាយចានឆ្នាំង ទៀតលោកប្តី ខឹងគោនែ!កុំវាយក្របី ប្រច័ណ្ឌឥតន័យ តិចថាអូនរត់បាត់ (ប)៖ ស្រឡាញ់អូនពេក ប្តីត្រូវតែប្រយ័ត្ន ស្រឡាញ់អូនពេក ប្តីត្រូវតែប្រយ័ត្ន ខ្លាចគេវ័ធបាត់ មិនងាយរកទៀតទេ។
(ភ្លេងរួចច្រៀងសារឡើងវិញ)


Lyric of “Neh! Bros Komsak”, Sung by: SIN Sisamut​ (ស៊ីន ស៊ីសាមុត) and ROS Sereysothea (រស់ សេរីសុទ្ធា)



(ប្រុសពោល)៖ មែនហើយមែនហើយ ក្នុងទឹកមានត្រី ប្រុសនិងស្រីត្រូវតែមានក្តីស្នេហា....
I. (ប)៖ ស្អាតណាស់អ្នកណាក៏ស្រឡាញ់ ក្នេះក្នោះខ្នាញ់  ស្រឡាញ់ចង់បានជាប្រពន្ធ (២ដង) ចង្កេះត្រគាកសុដន់ សំពត់រឹតសាច់ណែនក្តន់ ថ្ពាល់ស្រីតូចតន់ ដូចមាន់កំពុងរកពង។
II. (ប)៖ ស្អាតណាស់សំលេងក៏ពីរោះ រូបក៏ស្រស់ ល្អទាំងអស់គ្រប់កន្លែង (២ដង) ស្រីអ្ហើយកុំនៅម្នាក់ឯង ងូតទឹកបើមានបងបន្លែង សប្បាយក្រៃលែង អូនអ្ហើយយកបងធ្វើប្តីទៅ។
R1. (ស)៖ អ្នកណាអ្នកណា មកហ៊ានវាចាដាក់ស្រី ប្រុសអីកំសាកលាក់ខ្លួនមិនចេញមុខ ចេញមុខចេញមុខមកមើល ប្រុសព្រើលហ៊ានពោលស្នេហា ស្នេហានោះណាមេឃាឯណោះ។
III. (ប)៖អីយ៉ា!ថាខ្ញុំប្រុសកំសាក តិចពិបាកខ្ញុំចាប់ថើបទាំងអស់គ្នា (២ដង)​ (ស)៖ នែ!កុំព្រហើនមើលងាយណា (ប)៖ ទេ!ទេ!គ្រាន់តែសុំស្នេហា (ស)៖ស្នេហា ស្នេហា ខ្ញុំថានៅឯមេឃាឯណោះ។

Lyric of “Pka M’rom”, Sung by: SIN Sisamut (ស៊ីន ស៊ីសាមុត)



I. សក្រវាទិ៍ផ្កាម្រំ ប្រាំរោចខែភ្ជុំ បងនឹងចូលដណ្តឹង (២ដង) ព្រមមិនព្រមពៅអ្ហើយកុំខឹង ព្រមមិនព្រមពៅអ្ហើយកុំខឹង បងចូលដណ្តឹងដល់ឳម៉ែ ព្រមមិនព្រមពៅអ្ហើយកុំខឹង បងចូលដណ្តឹងដល់ឳម៉ែ។
II. ខ្វះអ្វីស្រីគគោក តែបងមិនយ​ក ធ្វើជាគូស្នេហ៍ (២ដង) ក្រៅពីពៅបងមិនត្រូវការទេ ក្រៅពីពៅបងមិនត្រូវការទេ សុខចិត្តទំនេរមួយជីវិតអើយ ក្រៅពីពៅបងមិនត្រូវការទេ សុខចិត្តទំនេរមួយជីវិតអើយ។
(ភ្លេងរួចច្រៀងសារឡើងវិញ)

Lyric of “Pka Rous Heuy Roy”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I. ផ្ការុះរោយ ផ្ការីកផុតទៅក៏រុះរោយ ផ្ការីកផុតទៅក៏រុះរោយ បុប្ផាមានក្លិនក្រអូប តើអ្នកណានៅចាំបាន? ផ្ការីកផុតទៅ រដូវផ្កាក៏ផុតទៅដែរ ពេលផ្ការុះរោយ ធ្វើអោយចិត្តសែនអផ្សុក។
ភ្លេង.......................................................
II. ផ្ការុះរោយ ពេលណាផ្ការោយទើបមានផ្លែ ពេលផ្ការីកយើងសែនសប្បាយ យើងនៅមានពេលវេលា ដូចក្តីរីករាយ យើងគួរសោកស្តាយ ដល់ពេលវេលា ព្រោះជាពេល ហុចផ្លែផ្កាមកអោយយើង។


Lyric of “Chit Pleu Heuy Bong”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I. ខ្យល់បក់វ៉ឺៗ ជិតភ្លឺទៅហើយ​ បងអើយក្រោកឡើង (២ដង) ទៅធ្វើស្រែយើង នៅភូមិឯជើង កុំអោយថ្ងៃរះទាន់ (២ដង)។
II. លឺមាន់រងាវ ប្រចៀវវាយំ ឯឃ្មុំក្រេបផ្កា (២ដង) បាយឆ្អិនហើយណា យាត្រាទៅស្រែ សាបពូជស្រូវថ្មី (២ដង)។
III. បងលីនង្គ័ល អោយទល់នឹងខោ កុំនៅទីទើ (២ដង) អូនទូលកញ្ជើ សម្លប្រហើរ និងផ្អកត្រីប្រៃ (២ដង)។
(ភ្លេងរួចច្រៀងសារឡើងវិញ)


Pre-1975 Khmer Article: របរជារបស់សំខាន់ "Importance of Career"

សរសេរតាមសូត្រ
មានយុវជនជាច្រើនដែលមើលឃើញច្បាស់ ឬនឹកមិនឃើញថារបរជារបស់សំខាន់​ត្រឹមណា ព្រោះមាតាបិតា ឬអ្នកគ្រប់គ្រងជាអ្នករក ជាអ្នកធ្វើយកមកចិញ្ចឹមយើង ។ គ្រាន់​តែជាអ្នកស៊ីអ្នកប្រើប្រាស់ទើបថាជាការស្រួលសប្បាយ តែថាបើគិតឲ្យជ្រៅបន្តិចទៅ នឹង​យល់ច្បាស់ថា គ្រឿងស៊ីគ្រឿងប្រើប្រាស់អស់នោះលោកបានមកដោយខំធ្វើការអាជីវកម្ម​ទាំងអស់ ។ ប្រសិនបើឈប់ធ្វើការចិញ្ចឹមជីវិតកាលណាគ្រឿងស៊ីគ្រឿងប្រើក៏គ្មាន​ ទុកជា​មានរបស់សេសសល់នៅខ្លះក៏គង់រេចរិលអស់ទៅជាលំដាប់ ។ ហេតុនេះត្រូវតែយុវជន​យើងជួយមាតាបិតាឬអ្នកអភិបាលខ្លួនធ្វើការងារផ្សេងៗតាមកម្លាំងនិងកាលវេលា ព្រោះ​យើងធំឡើងត្រូវតែធ្វើការងារ ដើម្បីចិញ្ចឹមខ្លួន គ្រួសាររបស់ខ្លួន និងមាតាបិតាតបស្នងសង​គុណអ្នកមានគុណជាដើមតទៅទៀត ។ កិច្ចអស់នេះយើងជៀសវាងមិនរួចហើយសង្ឃឹម​ពឹងអ្នកដទៃតែម៉្យាងក៏មិនបានដែរ មាតាបិតាក៏កាន់តែចាស់ជរាទៅរាល់ថ្ងៃ យើងត្រូវតែធ្វើ​ការងារជំនួសលោក ដើម្បីដំកល់វង្សត្រកូលឲ្យចំរើនឡើង ទើបសមនឹងក្រសួងខ្លួនដែលជា​បុត្រល្អ ដែលលោកហៅថា អតិជាតបុត្ត។
​​(សេចក្តីសំរាំងលោក ច. ឈុំ)

សំនួរ
១.​ ចូរពន្យល់ពាក្យ៖ យុវជន, គ្រប់គ្រង,​ អាជីវកម្ម, អភិបាល, វង្សត្រកូល, អតិជាតបុត្ត ។
២. ចូររកសទិសស័ព្ទនឹងពាក្យ៖ ជន គុណ ។
៣. ចូររកវេវចនស័ព្ទនឹងពាក្យ៖ សំខាន់ ។
៤. មាតាបិតាអ្នកធ្វើរបរអ្វី ?​ អ្នកយល់ដូចម្តេច ?

ចំលើយ
១. ការពន្យល់ពាក្យ
យុវជន = ជនកំឡោះ ប្រុសជំទង់ ។
គ្រប់គ្រង​ = ការពារ ថែរក្សា គាំពារ ។
អាជីវកម្ម =​ ការរកស៊ីចិញ្ចឹមជីវិត ។
អភិបាល = បីបាច់រក្សា ។
វង្សត្រកូល = ផៅសន្តាន ពូជពង្ស ។
អតិជាតបុត្ត =​ កូនប្រសើរពេកកន្លង ។

២.​សទិសស័ព្ទ
ជន ជន់ ជន្ម
ជន = យុវជន បណ្តាជន ជនានុជន ... ។
ជន់ = ទឹកជន់ព្រៀបច្រាំង ... ។
ជន្ម = ជីពជន្ម ព្រះជន្ម ... ។

គុណ គុន គន់
គុណ = តបស្នងសងគុណ ឩបការគុណ ... ។
គុន =​ គុនដំបង គុនស្នៀត ... ។
គន់​ = គន់គូរ គន់មើល គយគន់ ... ។

៣. វេវចនស័ព្ទ
សំខាន់ ប្រសើរ ថ្លៃថ្លា ឩត្តម លើសលែង ចំណាន ។

៤. មាតាបិតាខ្ញុំរកទទួលទានធ្វើកសិកម្ម ។ ខ្ញុំចូលចិត្តរបរនេះណាស់ ព្រោះវាអាចស្ទួយ​សេដ្ឋកិច្ចនៃប្រទេសជាតិ ។

ពាក្យពិបាក
របរ អាជីវកម្ម​ សេសសល់ អភិបាល វង្សត្រកូល អតិជាតបុត្ត ។

សុភាសិត
“រពឹសដៃ ផ្ទៃឆ្អែត”

Sunday, May 20, 2012

Lyric of “Kmean Pi Te Promacharey”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I.ថាកុំជឿកុំជឿចិត្តប្រុសៗ ប្រុសទាំងអស់មិនស្មោះនឹងយើងទេ ប្រុសមួយណា ក៏ដូចមួយណាដែរកុំស្នេហ៍ បើចង់ស្នេហ៍ យើងត្រូវតែពិនិត្យអោយមែនទែន។

II.នែ!ប្រយ័ត្នប្រយ័ត្នធ្លោយជីវិត កុំលង់ចិត្ត ចាញ់បោកប្រុសសាវ៉ា ព្រហ្មចារីយ មានតែមួយគ្មានពីរទេណា ស្រីដូចផ្កា រោយកាលណាមិនរីកមកវិញទេ។
(ភ្លេងរួចច្រៀងសារឡើងវិញ)

Lyric of “Battambang Mean Avey Chhnganh”, Sung by: SIN Sisamut (ស៊ីន ស៊ីសាមុត) and ROS Sereysothea (រស់ សេរីសុទ្ធា)



I.() បាត់ដំបង បាត់ដំបង មានអ្វីឆ្ញាញ់ទេ? () អូហ៎!មានហូរហែ មិនខ្វះទេណា ()៖តើមានអ្វីខ្លះ? កែវកន្និដ្ឋា សូមមេត្តារៀបរាប់ប្រាប់ផង () សូមចាំស្តាប់ ខ្ញុំរៀបខ្ញុំរាប់ប្រាប់បង (២ដង)  () អរគុណនួនល្អង បងចាំស្តាប់ហើយ។

II.() បាត់ដំបង បាត់ដំបង មានសព្វបែបយ៉ាង មានម៉ាក់ប្រេងម៉ាក់ប្រាង ដូងខ្ទិះនិងស្វាយខ្ទិះ រីក្រូចពោធិសាត់ ផ្អែមឆ្ងាញ់ពិសេស ចាំខ្ញុំបេះជូនបងពិសា () អរគុណហើយ អរគុណហើយ កែវកន្និដ្ឋា (២ដង) ញ៉ាំពីរនាក់ណា ទើបបងព្រមញ៉ាំ។

III.() បាត់ដំបង បាត់ដំបង មានផ្អកត្រីប្រៃ () អូហ៎!ផ្ទាប់អំពិលខ្ចី ឆ្ងាញ់ណាស់ព្រលឹង លក់នៅឯណា () អូហ៎!នៅឯឃុំស្នឹង () បើអញ្ចឹង! យើងនាំគ្នាទៅ (រួម) យើងកាត់តាមផ្លូវភ្នំសំពៅ (២ដង) () រួចហើយហួសទៅ លេងបរប៉ៃលិន។

IV.() ប៉ៃលិន ប៉ៃលិន មើលផ្លែធូរេន () អូហ៎! ក្រអូបមែនទែន ឆ្ងាញ់ណាស់ណាមុំ () ឯផ្លែសាវម៉ាវ ផ្អែមដូចទឹកឃ្មុំ ពណ៌លឿងទុំ ដូចមាសឆ្អិនឆ្អៅ () បរប៉ៃលិននិងបាត់ដំបង សប្បាយណាស់ពៅ (២ដង) បងលែងចង់ទៅ ភ្នំពេញវិញហើយ។
(ភ្លេងរួចច្រៀងIVឡើងវិញ)

Lyric of “Laeng Kvol”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I.ថ្ងៃនេះខ្ញុំគិតពីដើរលេង គ្មានកោតក្រែង អ្នកណាសោះឡើយ ដើរអោយល្ហើយប្រាណ ប្រាក់ប៉ុន្មានត្រូវ តែចាយអោយអស់ គ្មានខ្វល់សោះ ហ៊ឺ!ពីរឿងប្តី ស្រីដើរលេងហើយណា។

R.ខំថ្នាក់ថ្នមដែរ ប្រែជាឥតន័យ ខំទាំងយប់ថ្ងៃ ឥតប្រណីមានស្រីថ្មីទៀតមានតែស្រាទេខ្ញុំធ្វើញាតិ មានតែស្រាទេខ្ញុំធ្វើញាតិ លែងខ្វល់ហើយ។
(ភ្លេងរួចច្រៀងសារឡើងវិញ​ និងរួចភ្លេងហើយច្រៀងសារឡើងវិញ​ទៀត)


Lyric of “Chol Chhnam Khmer”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I.ពេលបុណ្យចូលឆ្នាំខ្មែរ គេតែងតែដើរលេង យើងសប្បាយក្មេងៗ នាំគ្នាដើរលេង មើលគេចូលឆ្នាំ។

II.អូនទៅមើលគេរាំ រាំនៅគ្រប់សាលា នារាត្រីស្រមោលសរ គេរាំកុះករ រាំលេងនឹងគេ។

R.យេ!យេ!យេ! អ្ហេ៎!មើលហ្ន៎ ពាក់អាវវាលក សក់វែងប្រះស្មា ឡា!ឡា!ឡា! រាំគ្រប់គ្នា សប្បាយអស្ចារ្យ ពេលចូលឆ្នាំខ្មែរ។
(ភ្លេងរួចច្រៀងសារឡើងវិញ)


Lyric of “Knhom Nov Khmeng Nov Chong Sabay”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I.ខ្ញុំនៅក្មេងនៅចង់សប្បាយ សូមបងកុំមកលែបខាយ ថយចេញអោយឆ្ងាយទៅរ៉ា ខ្ញុំចង់សប្បាយតែកុំស្នេហា ហើយស្អប់ណាស់ប្រុសៗណា ប្រាថ្នាចង់បោកស្រីៗ។

II.បើមកជាមិត្តខ្ញុំរាប់អាន បើរាប់ហើយឆ្លៀតបំពាន ខ្ញុំប្រាប់ថាគ្មានប្រណី ប្រុសៗច្រើនណាស់ប្រមាថស្រីៗ ធ្វើជាស្និទ្ធលួងសំដី ខ្វះអីស្រីភ្លាត់ដោយសារ។

R.ខ្ញុំមួយកុំពាល់ គ្មានស្គាល់មិត្តណា ហ៊ានតែមកផ្តោះផ្តងស្នេហា ដូចចូលទ្រុងខ្លា ហើយសូមកុំថាស្រីកាច។

III.ខ្ញុំនៅក្មេងនៅចង់សប្បាយ ចង់មានមិត្តភក្តិទាំងឡាយ លេងសើចសប្បាយតែខ្លាច ព្រោះរោគស្នេហាជាមច្ចុរាជ ខ្ញុំមិនមែនសត្វមមាច តោងខ្លាចកំលាំងអគ្គី។
          (ភ្លេងរួចច្រៀងសារឡើងវិញ)

Lyric of “Rom Tov Met”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I.មករាំជាមួយ នឹងខ្ញុំៗ មានប្រុសកំលោះ ក្រមុំប្រិមប្រិយ យើងរាំកំសាន្ត ក្នុងពេលរាត្រី ខ្មាសអីអៀនអី ខ្លាចអីជីវ៉ា។

II.ខ្ញុំច្រៀងតាមបទ ចំរៀងសប្បាយមិត្តភក្តិប្រុសស្រី ទាំងឡាយសង្ហា យើងរាំដើម្បី បំបាត់ទុក្ខា រាំស្មោះអស់ពី ចិន្តាណាថ្លៃ។

III.រាំទៅមិត្តអើយ រាំចង្វាក់ថ្មី ដើរទាន់សម័យ ដែលគេនិយម បើយើងនៅស្ងៀម នាំបៀមទុក្ខធំ ទោះទាន់មិនទាន់ យើងរាំសប្បាយ។
(ភ្លេងរួចច្រៀងសារឡើងវិញ)


Lyric of “Yuvachun Trov Ches Rom”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)


I.យើងយុវជននាំគ្នាក្រោកឡើង ត្រូវតែរាំលេងអោយបានសប្បាយ កុំខ្មាសអៀនអ្នកណាឡើយ គេដោយគេយើងដោយយើង ក្រោកឡើងរាំលេងអោយបានរីករាយ។

II.រាំសមមិនសមយើងទុកជាក្រោយ បើជួបជុំហើយយើងត្រូវតែរាំ យើងត្រូវតែស្រុះៗគ្នា រាំយើងរាំច្រៀងយើងច្រៀង អោយបានសប្បាយទាន់ពេលទំនេរ។

R.ខ្ញុំចង់រាំដែរជៀសផ្លូវខ្ញុំផង ទាន់តាមចង្វាក់ភ្លេងកំពុងលេង តើខ្ញុំរាំសមឬទេ? ខ្ញុំរាំល្អ oh! Yeah! (ប្រុសបន្ទរ៖ oh! Yeah!)

III.ប្រយ័ត្នស្តាយក្រោយអ្នកមិនឡើងរាំ ព្រោះយើងមិនដឹងថ្ងៃស្អែកយ៉ាងម៉េច ថ្ងៃស្អែកកំសត់ក៏មិនដឹង ក្រោករាំឡើងសែនសប្បាយ ថ្ងៃនេះអោយហើយកុំនៅបង្អង់។
(ភ្លេងរួចច្រៀងសារឡើងវិញ)




New Young Female Prime Minister of Thailand, Paetongtarn Shinawatra

  Source:  Creator: Pheu Thai Party  |  Credit: via REUTERS In August 2024, there is the good news for Thailand to have the youngest female ...