Saturday, May 5, 2012

Lyric of “Ptey Samot Khmer”, Sung by: ROS Sereysothea (រស់ សេរីសុទ្ធា)



I.!ផ្ទៃសមុទ្រ ផុតកន្ទុយភ្នែក ទឹកជាប់ជើងមេឃ ពណ៌ខៀវស្រងាត់ រលករលេញ ប្រដេញមិនស្ងាត់ ប្រណាំងសូរសត្វ ស្រែកយំអឺងកង។

II.រលកបោកថ្ម សូរដូចសំដី ត្រូវជាតិទឹកប្រៃ ល្អពេកកន្លង រសៀលគងភ្នំ ទោចយំឆ្លើយឆ្លង ស្រែកផ្តាំអ្នកផង សាយ័ណ្ហ សន្ធិយា។

R.សូរិយាគងទឹក រលឹកផែនដី ចាំងចោលរស្មី លើផ្ទៃគង្គា ដូចពេជ្រគេច្នៃ ដោយដៃរចនា រត់ប្រលែងគ្នា ពេញដែនជលស័យ។

III.ថ្ងៃលិចផុតទៅ សល់នូវចន្ទ្រា កំដរគង្គា ចងជានិស្ស័យ ផ្ទៃសមុទ្រខ្មែរ  ទោះយប់ឬថ្ងៃ ទេសភាពល្អក្រៃ គួរចង់ទស្សនា។
(ភ្លេងរួចច្រៀងRនិងIIIឡើងវិញ)


Prājñā (Wisdom), the “states of deep sleep”

Prājñā refers to the “states of deep sleep”. Actually, enough sleep could help people to keep their brain healthy; Generally, everyone needs...