Sunday, April 29, 2012

Lyric of “Lea-Srey-Tov-Bom-Reu-Cheat”, Sung by: SIN Sisamut and HUY Meas


I. (ស)៖ធម្មជាតិអើយអ្នកស្ងៀមស្ងាត់ ហាក់មានវិបត្តិដូចខ្ញុំដែរ ចំណែកខ្ញុំព្រួយព្រោះស្នេហ៍ ខ្លាចតែចិត្តគេដាច់អាល័យ ស្នេហ៍ឃ្លាតឆ្ងាយឆ្ងាយពីប្រាណខានជួបភក្ត្រ័ តើអោយរំពឹងអ្នកណា?

ភ្លេង......................................

II. (ប)៖បងមិនបំភ្លេចអូនទេ បងឃ្លាតពីស្នេហ៍ម្ចាស់ចិន្តា ទៅបំរើជាតិនិងសាសនា សូមតាំងចិន្តាណាពិសី កុំព្រួយអ្វីប្តីមកវិញមកមិនខាន កល្យាណចាំទទួលបង។

ភ្លេង......................................

R1. (ស)៖ខ្លួនអូនជាស្រី សេចក្តីរលឹកនឹកប្តីធ្លាប់បីត្រកង តែអូនមិនអាចឃាត់ឃាំងបង នេះម្តងមិនអោយអូនព្រួយម្តេចបាន។

R2. (ប)៖ញញឹមទៅថ្លៃ ដើម្បីទុកជារស្មីក្តីសុខសាន្ត បងឃ្លាតទៅចិត្តនៅនឹកកល្យាណ ភ្លេចមិនបានទេអូន។

ភ្លេង......................................

R3. (ស)៖អូនគ្មានអ្នកពឹងពាក់ទេ គឺមានតែរូបប្រុសស្ងួន សូមបងប្រយ័ត្នថែខ្លួន អូនបែបន់អោយបង ឆាប់បានវិលត្រលប់ មកផ្ទះវិញ មករួមក្តីស្នេហា។

ភ្លេង......................................

III(ប)៖កុំព្រួយឡើយព្រលឹងចិត្ត បងពិតមិនភ្លេចសន្យា បងសូមស្បថសច្ចា សូមអោយលោកាធ្វើសាក្សី ថាស្នេហ៍ស្នេហ៍ភក្តីតែស្រីស្រស់ លុះអស់សង្ខារ។



Prājñā (Wisdom), the “states of deep sleep”

Prājñā refers to the “states of deep sleep”. Actually, enough sleep could help people to keep their brain healthy; Generally, everyone needs...