Sunday, May 18, 2014
Ros Sereysothea ថ្ងៃនេះយើងសប្បាយ (+playlist)
It has been so long for the voice of sothea serving the world with various types of music. This song was played with western music really suitable with her voice. May her voice and her soul rest in peace to continue entertaining all people around the world!
Friday, May 16, 2014
New Khmer Poem ឧទ្យានវិមានឯករាជ្យ
ព្រលឹមស្រាងៗ លាងភពងងឹត
ផ្កាស្រស់ប្រណីត អមដោយតារា
រង្សីឧទ្យាន វិមានចរចា
ឯករាជ្យថ្លៃថ្លា រចនានាគរាជ។
អង្គសម្តេចឪ នៅឈរសង្ហា
ញញឹមភក្ត្រា ថាសន្តិភាព
កូនចៅខ្មែរអើយ សាមគ្គីប្រុងប្រៀប
សេដ្ឋកិច្ចរយរៀប គំនាបខ្ចាត់ខ្ចាយ។
វាលស្មៅខៀវខ្ចី កាត់ខ្លីរាបស្មើ
ផ្កាស្រស់ប្រហើរ លឿងក្រហមស
រីអស់រុក្ខជាតិ មានចម្រុះពណ៌
រាយជួរបង់ថ្ម លំអសួនស្នេហ៍។
ដំណើរទេសចរណ៍ បរទេសនិងខ្មែរ
ពេលបានមកក្បែរ គេថតរូបផង
វិមានឯករាជ្យ ដ៏ល្អម៉ត់ហ្មង
សម្តេចតាផង ចងអនុស្សា។
ឧទ្យានពិសេស កាត់ស្ត្រេសស្រស់ស្រាយ
សាងកម្លាំងកាយ ឃ្មាតខ្មីហាត់ប្រាណ
ប្រុសស្រីចាស់ក្មេង តែងតែកម្សាន្ត
ព្រឹកល្ងាចស្មើមាណ ដានទីលំហែ។
រថយន្តម៉ូតូ ចតចូលត្រៀបត្រា
សាយ័ណ្ហសូរិយា ថាអស្តង្គត
កំលោះក្រមុំ ចរិយាស្រគត់
សុភាពម៉ត់ចត់ អង្គុយម្នាក់ឯង។
ខ្លះជជែកលេង រត់ហាត់ប្រដេញ
ញញឹមចេញធ្មេញ បញ្ចេញវាចា
ខ្លះសីលេងបាល់ អង្គុយសង្ហា
មិត្តភក្តិសង្សារ សញ្ចេតនាឧត្តម។
ពេលល្ងាចរំភើយ ងើយមើលតារា
មេឃមានចន្ទ្រថ្លា ស្រលះកន្លង
ពពករសាត់ វាតាសាសង
កាយាខំត្រង ស្រង់រសធម្មជាតិ។
វេលាកំណត់ អោយព្រាត់ហើយជួប
ព្រលឹមព្រលប់ ប្រសព្វជាប់ស្នេហ៍
ស៊ីនស៊ីសាមុត ក៏ច្រៀងលេងដែរ
រាំវង់ក្រុងស្រែ ឯករាជ្យស្រណោះ។
Written by: Steung Khiev
Facebook: www.facebook.com/newKhmerwriting
Subscribe to:
Posts (Atom)
Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)
Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...
-
I. ឱ!បាត់ដំបង បណ្តូលចិត្តអើយ ខ្ញុំសូមលាហើយ លាទាំងអាល័យ តាំងពី ខ្លួន ខ្ញុំ បានឃ្លាតទៅឆ្ងាយ ខ្វល់ខ្វាយនឹកស្តាយ ពុំមានពេលល្ហែ។ ...
-
Central Market in Phnom Penh Chaktomuk Halll Olympic Village Housing, completed in 1964 by Architect VANN Moly Vann ...
-
Current Territory of Kampuchea Krom (South Vietnam) Kampuchea Krom refers to the previous territory of Cambodia until early 20th ce...
