Friday, August 19, 2011

៥ យ៉ាង ដុសខាត់ខួរក្បាល ឲ្យស្រឡះល្អ



Thursday, 18 August 2011 15:02 ប្រែសម្រួលដោយៈ ហង់ ច័ន្ទសុបញ្ញា
Description: E-mailDescription: PrintDescription: PDF
វាមិនមែនជារឿងប្លែកអ្វីឡើយ ដែលបុរសនារី សម័យកុំព្យូទ័រនេះ បែរមកចាប់អារម្មណ៏ បញ្ហាសុខភាពកាន់តែច្រើនឡើងៗ ជាពិសេស ការហាត់ប្រាណ ដែលធ្វើឲ្យសុខភាពរឹងមាំ ។
បើអ្នកមានអាការតឹងតែង ក្នុងខួរក្បាល ឬ គិតអ្វីមិនចេញ ចូរអ្នកសាកល្បងប្រើវិធី ៥យ៉ាង ដើម្បី ជួយដុសខាត់ខួរក្បាល របស់អ្នកឲ្យស្រស់ថ្លា ។
១. ផឹកទឹកស្អាត ដើម្បីឲ្យស្រឡះល្អ 
ពេលណាយើងមានអារម្មណ៏តឹងតែង ចូរសាកល្បងរកកែវទឹកធំៗ ឬ ដបទឹកដាក់ប្រចាំនៅលើតុ ហើយកុំភ្លេចផឹកម្តងបន្តិចៗ ចន្លោះពេលថ្ងៃ ឲ្យជាប់ជាប្រចាំ។ វិធីនេះវានឹងជួយដាស់ឲ្យអារម្មណ៏ និងរាងកាយអ្នក ភ្ញាក់ខ្លួនរហូត ព្រោះទឹកជួយសម្រួល សារធាតុគីមីដ៏សំខាន់នៅ ក្នុងខួរក្បាល និងប្រព័ន្ធប្រសាទ ។
២. គូរ ឬសរសេរ ជួយសំលៀងខួរក្បាល
ត្រូវរកប៊ិច និងក្រដាស់មួយសន្លឹកមក រួចហើយសរសេរក្រវេមក្រវាម ឬ សរសេរអ្វីក៏បាន ត្រូវ សរសេរដោយដៃ ទាំងសងខាងព្រមគ្នា ។ អក្សរដែលសរសេរនោះ អាចមើលមានលក្ខណៈប្លែក ប៉ុន្តែវាជាវិធីល្អ ចំពោះប្រព័ន្ធខួរក្បាល ដោយធ្វើឲ្យខួរក្បាល ទាំងពីរផ្នែកធ្វើការព្រមគ្នា ជួយបង្កើនប្រសិទ្ធភាព ក្នុងការចងចាំ និងធ្វើឲ្យមានភាពស្ទាត់ជំនាញ ខាងផ្នែកប្រកបពាក្យ និងគណនាបានលឿនទៀតផង ។
៣. ពង្រឹងភាពជាក្រុមទៅឲ្យខួរក្បាល
ត្រូវហាត់សរសេរលេខ ៨ ក្នុងខ្យល់ នោះអ្នកអាចសរសេរដោយម្រាមដៃ ឬដោយក្រសែរភ្នែកក៏ បាន ។ ចាប់ផ្តើមសរសេរបីផ្នែក ខាងឆ្វេងនៃលេខ៨ បត់កោងពីខាងលើចុះមក កាត់ចំពាក់កណ្តាលនៃតួលេខ បត់ទៅខាងស្តាំ ម្តងនេះបត់កោងវិលឆ្វេង ទៅរកពាក់កណ្តាល រួចបត់កោងស្តាំទៅចំចំណុចចាប់ផ្តើម ក៏បានលេខ ៨ល្មម ។ ធ្វើដូច្នេះដដែលៗ ឲ្យបាន ៥ដង ហើយធ្វើឆ្លាស់ មកម្រាមដៃម្ខាងទៀត ។  វិធីនេះ វានឹងជួយឲ្យមានប្រសិទ្ធភាព ក្នុងការអាន និងការយល់បានកាន់តែប្រសើរឡើង ព្រោះការផ្សារ ភ្ជាប់ការងារបស់ខួរក្បាលផ្នែកខាងឆ្វេង និងខួរក្បាលផ្នែកខាងស្តាំ ឲ្យវាមានទំនាក់ទំនងគ្នាល្អ ។
៤. ម៉ាស្សាស្លឹកត្រចៀក ជំរុញការយល់
អង្គុយឲ្យស្រួល រួចយកចុងម្រាមដៃទាំងសងខាង ប៉ះត្រង់ស្លឹកត្រចៀក បន្ទាប់មកត្រូវច្របាច់ ម៉ាស្សា និងលាស្នាមបត់ នៃស្លឹកត្រចៀកទាំងសងខាងចេញ ។ ត្រូវរំកិលម្រាមដៃ ចុះមកម៉ាស្សាត្រង់ កន្លែងផ្សេងៗ នៃស្លឹកត្រចៀក ទាញវាតិចៗ ពេលមកដល់ទងត្រចៀក ត្រូវទាញវាចុះ ធ្វើបែបនេះដដែលៗឲ្យបាន ២ដង ។  វិធីនេះ វាជួយជំរុញការឮ និងធ្វើឲ្យការយល់ កាន់តែប្រសើរឡើង ព្រោះវាជាការរំសាយ សសៃប្រសាទត្រង់បរិវេណ ស្លឹកត្រចៀក ដែលតភ្ជាប់នឹងខួរក្បាល ។ ក្រៅពីនេះ ការដែលឆ្អឹងថ្គាម និងអណ្តាតបានរសាយ វាថែមទាំងជួយ ឲ្យការនិយាយរបស់យើង បានច្បាស់រអិលតែម្តង ។
៥. ម៉ាស្សាចំណុចភ្ជាប់ខួរក្បាល
ដាក់ដៃម្ខាងលើផ្ចិត ចំណែកដៃម្ខាងទៀត ត្រូវប្រើមេដៃ និងម្រាមដៃចង្អុល ដាក់ពីលើឆ្អឹងទ្រូង ក្រោមបរិវេណក្រោមឆ្អឹងដងកាំបិត ដោយម៉ាស្សាកន្លែងទាំង ២នេះសន្សឹមៗ ឲ្យបានប្រហែល ជា១០វិនាទី ។  វិធីនេះ វាអាចជួយកាត់បន្ថយភាពភាំងៗ ឬភាពច្របូកច្របល់ ជួយជំរុញថាមពល និងជួយធ្វើឲ្យមានគំនិត ជ្រះស្រឡះថ្លាល្អ ។
ប្រសិនបើពេលណា អ្នកមានអារម្មណ៏ល្ហិតល្ហៃ ដោយសារតែការអានសៀវភៅ សម្រាប់ប្រលងច្រើនពេក


ឬតប់ប្រមល់ការតឹង ក្នុងអារម្មណ៏ ដោយសារតែការធ្វើការ ច្រើនពេញមួយថ្ងៃ ចូរអ្នកសាកល្បង 


រកពេលវេលាសម្រាប់ខ្លួនឯង ឲ្យបាន១០នាទី ទៅ ២០នាទីដើម្បី ដុសខាត់ខួរក្បាលឲ្យស្រឡះ 


ព្រោះវាជួយឲ្យខួរក្បាលភ្លឺថ្លា ហើយនោះថែមទំាំងជួយរំសាយអារម្មណ៏ តានតឹងខាង ផ្លូវចិត្តបានប្រសើរទៀតផង។


(ដកស្រង់ចេញពីhttp://dap-news.com/2011-06-14-02-43-39.html)

Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)

  Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...