១២សីហា កំណើតជីវី
ឆ្នាំ៧៧ នារីកត់ត្រា
នឹកស្នាមញញឹម ប៉ប្រិមចរចា
ថតកុនសង្ហា Winter Sonata។
បង Park Yong Ha វាចាស្រទន់
នេត្រាតូចតន់ ដូចពេជ្រចរណៃ
កំលោះកូរ៉េ នារីញ័រភ័យ
ចម្រៀងប្រុសថ្លៃ តន្រ្តីរងំ។
សាលា Yona នាប្រទេសChad
រៀបចំស្អាតបាត គំនិតថ្លើមថ្លៃ
ចិត្តសប្បុរស បរិសុទ្ធប្រពៃ
សណ្តោសប្រុសស្រី ក្នុងគ្រាលំបាក។
ពេលរដូវក្តៅ ពៅនឹកកន្លង
ចម្រៀងស្នេហ៍ស្នង ទាំង Say Good-Bye
រៀបរាប់ពាក្យ Friend Ji-Subអ្នកអើយ
ចិត្តមិនកន្តើយ សំឡាញ់ដ៏ស្និទ្ធ។
ជប៉ុនកូរ៉េ អង់គ្លេសបកស្រាយ
ច្រៀងមិននឿយណាយ ទោះទុក្ខដួងចៃ
ជំងឺឪពុក រៀមឈឺផ្សាក្រៃ
ញាប់ញ័រហឫទ័យ ទប់ចិត្តមិនបាន។
៣០មិថុនា ឆ្នាំ២០១០
ស្រវឹងសន្ធប់ វិបល្លាសការងារ
អាណិតឪពុក ទុក្ខរឹតគ្រាំគ្រា
សម្រេចចិត្តលា អត្តឃាតសង្ខារ។
រៀបរៀងដោយៈ ស្ទឹង ខៀវ (១៦.០៨.២០១៤)
So Ji-Sub (Best Friend) and Park Seung-In (Park Yong-Ha's Father)