Sunday, October 28, 2012

សម្ផស្សកម្ពុជាក្រោម



កម្ពុជាក្រោម                   មានខេត្តលង់ហោរ
ពាមក្រមួនស                  ចង្វាត្រពាំង
អូរកាប់ទឹកខ្មៅ                 ព្រះសួគ៌ាឃ្លាំង
ខេត្តព្រះត្រពាំង                គោះគងពលលាវ។

កំពង់ឬស្សី                      ឈ្មោះថ្មីមាត់ជ្រូក
ខេត្តទួលតាមោក             ខេត្តរោងដំរី
ក្រុងព្រៃនគរ                    ពាមបារាជ្ញល្បី
ខេត្តព្រែកឬស្សី                មេសរផ្សាដែក។

រីរាស្ត្រខ្មែរក្រោម               ទាំងប្រុសទាំងស្រី
កាន់ប្រពៃណី                  ខ្ជាប់ខ្ជួនកន្លង
សម្ផស្សធម្មជាតិ               ក៏ស្រស់បំព្រង
ទន្លេមេគង្គ                      ហូរបែកជាខ្សែ។

កោះតូចកោះធំ                មនោរម្យមេត្រី
កោះត្រល់នោះអី              រមណីយទេសចរណ៍
រីកោះត្រលាច                  អណ្តូងប្រេងល្អ
បាសាក់តំណ                  ទន្លេសមុទ្រ។

តំបន់ខ្ពង់រាប                    ដាឡាក់កន្ទំ
សូរសៀងរៃយំ                 រងំអឺងកង
ម្រឹគីម្រឹគា                       ជុំជាគ្រួផង
ព្រឹក្សព្រៃបៃតង                ចំណងបព្វតា។

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៦.០៨.២០១២)

Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)

  Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...