Showing posts with label Battambang. Show all posts
Showing posts with label Battambang. Show all posts
Monday, June 24, 2013
Wednesday, June 12, 2013
Sunday, June 9, 2013
Friday, April 19, 2013
Wednesday, April 17, 2013
Tuesday, April 16, 2013
កំលោះក្រមុំក្រុងបាត់ដំបង
(រួម)៖ ឆ្នាំនេះឆ្នាំថ្មី ប្រុសស្រីច្រៀងរាំ
កំលោះក្រមុំ ឡើងរាំសប្បាយ (២ដង)។
(ប)៖ បងសូមនួននាង ស្រីឡើងច្រៀងរាំ
ប្រឡងនឹងបង កន្លង់ក្រុងយើង
(ស)៖ នារីក្រមុំ កំពុងឡើងទ្រើង
បាត់ដំបងយើង សូមស្ម័គ្រកំដរ។
(រួម)៖ ឆ្នាំនេះឆ្នាំថ្មី ប្រុសស្រីច្រៀងរាំ
កំលោះក្រមុំ ឡើងរាំសប្បាយ (២ដង)។
(ប)៖ ឆ្នាំថ្មីរាំលេង ក្នុងភាពមេត្រី
សែនសមស្រស់ស្រី ដៃទន់បង់បោយ
(ស)៖ អីនែ!ប្រយ័ត្ន កុំអោយថ្លោះធ្លោយ
អូនព្រមរាំហើយ កុំជាន់ជើងខ្ញុំ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
អនុស្សាវរីយ៍រតនមណ្ឌល
កាលពីកុមារ ផលព្រេងបានផ្តល់
តាមលោកពុកយល់ ធម្មជាតិខៀវខ្ចី
រតនមណ្ឌល តម្កល់និស្ស័យ
ដួងចិត្តភក្តី ស្ម័គ្រថ្លៃស្នេហា។
ផ្លូវជាតិលេខ១០ សំណព្វចិត្តអើយ
ខ្យល់បក់រហើយ ធ្វើដំណើរទៅ
ពិតពុំមានខាន កាត់ភ្នំសំពៅ
ដំណើរសំដៅ ទៅលេងមណ្ឌល។
ស្រណោះពេទ្យស្តៅ ខ្ញុំនៅពីក្មេង
រត់លប្រលែង បេះអំពិលត្រួយ
ជាទ្រព្យរបង ម្ជូរឆ្ងាញ់លេខមួយ
រាស្ត្រខ្មែរផុតព្រួយ ចូលមកព្យាបាល។
ស្ទឹងថ្វាកចារចិត្ត សំរិទ្ធផ្លូវមាស
សេកសកល្អល្អះ ជ្រោះពេជ្រចិន្តា
ឱ!ភ្នំបាណង់ លង់មន្តនេត្រា
ព្រលឹមកាលណា ស្វាគមន៍ជានិច្ច។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
កំលោះក្រមុំចូលឆ្នាំ
បុណ្យប្រពៃណី នារីកំលោះ
តែងកាយឆោមស្រស់ រាំវង់ឆ្នាំថ្មី
ខ្លះរាំលក់ផ្កា កញ្ញាមេត្រី
កំលោះប្រិមប្រិយ សុំនាងចូលរាំ។
មួយឆ្នាំមានម្តង កន្លង់ជិតឆ្ងាយ
រាំអោយអស់ដៃ បីថ្ងៃកន្លង
បុប្ផាស៊ីវិល័យ កុំប្រកាន់ឆ្គង
រាំជាគូគ្រង ឆ្លងបុណ្យចូលឆ្នាំ។
ក្រមុំរាំទន់ ភ្លន់គួរមេត្រី
កំលោះវាងវៃ ច្នៃរាំសមសួន
លើកដៃឡើងរាំ មួយពីរបីបួន
ចម្រៀងតាមក្បួន ភ្លេងជួនរណ្តំ។
ប្រុសស្រីទាំងអស់ ឆ្នាំនេះឆ្នាំថ្មី
រាំប្រជាប្រិយ រីករាយមនោរម្យ
រាំវង់ក្នុងវត្ត ចាស់ក្មេងសណ្តំ
រាំលេងក្នុងភូមិ បុណ្យចូលឆ្នាំថ្មី។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
សម្រស់ខ្នងភ្នំសំពៅ
ពេលព្រឹកព្រលឹម ញញឹមប្រិមប្រិយ
ក្រោមសូរ្យរស្មី មេឃខៀវស្រងាត់
តាមជណ្តើរថ្ម លឺសំឡេងសត្វ
ធម្មជាតិស្ងៀមស្ងាត់ ទោចយំល្វើយៗ។
ខ្យល់បក់ត្រជាក់ ស្លឹកឈើរវិច
វាលស្រែរំលេច បៃតងចងស្នេហ៍
ក្រុងបាត់ដំបង ឆ្ងាយសន្លឹមដែរ
ពណ៌សអ្វីទេ រាបជាប់ជើងមេឃ។
ឱ!អ្នកតាភ្នំ ខ្ញុំសុំបែរបន់
ប្រាសាទបាណន់ គន់ពីចម្ងាយ
បោចផ្កាម្រះពៅ សុទ្ធាវែងឆ្ងាយ
រូងល្អាងសុសសាយ សប្បាយទេសចរណ៍។
គិរីបព៌ត ជាប់វែងអន្លាយ
ដូចសក់ត្រសាយ ក្រាលគ្របលើស្មា
ភ្នំរំសាយសក់ សែនស្រស់ត្រកាល
ទ្រុងមាន់ទ្រុងទា ក្តោងភ្នំក្រពើ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
សម្រស់រតនមណ្ឌល
រតនមណ្ឌល ពេលយល់កាលណា
ចងជាប់ចិន្តា សុខាសប្បាយ
ទេសចរណ៍ស្រីប្រុស ឆ្ងាយជិតឥតណាយ
កម្សាន្តរីករាយ រមណីយដ្ឋានល្អ។
សេកសកដួងចិត្ត ជ្រោះពេជ្រចិន្តា
ស្ទឹងថ្វាកទឹកថ្លា ងូតលេងក្អាកក្អាយ
ក្មេងចាស់តូចធំ ក្រមុំមិនណាយ
កំលោះស្រស់ស្រាយ សាយចម្លងកួយ។
ទឹកហូររឹមៗ ប៉ប្រិមនឹងថ្ម
សូរសៀងកំដរ លំអធម្មជាតិ
ម្លប់ឈើត្រឈៃ ឫស្សីព្រោងព្រាត
បង្អួតផៅញាតិ ឆ្លៀតមកកម្សាន្ត។
ដូនមាឃបាណង្គ ទ្រង់ពណ៌បៃតង
ផ្សារស្តៅបំព្រង ផ្លូវមាសស្នេហា
គីឡូ៣៨ ដិតជាប់ឱរា
ល្អាងស្ពានសាស្រ្តា បុរេប្រវត្តិ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៦.០៤.២០១៣)
Monday, April 15, 2013
Second Day of Khmer New Year in Battambang 2013
Being one of the oldest city in Cambodia, each family member in Battambang gather together and have a very good holiday. All relatives going to work or study away from home return to celebrate Khmer New Year within the family. This year more people descended from Battambang come to visit their hometown and participate in the cultural and traditional events, especially popular dance like Rom Vong, Lam Leav, Madison, and Saravan. New Year Occasion becomes the most special time for all to enjoy the life and Khmer tradition with warmth of the family gathering. Before Khmer New Year 2013, many people among family did their best to cooperate for the housing decoration for New Year Tevada. They clean the house, throw away the unused materials, and buy new equipment and cloths. Simultaneously, they wash all their cloths to cut off the unlucky to the previous year and to get the fortune for the new year.
On the day of Khmer New Year, each family prepare the food and flower to grant to the monks. Not only for taking to the pagoda, but also the food on the table for welcome to Khmer New Year 2013 is cooked. However, there were less people going to Balat Pagoda as more people migrated to Thailand for job and not returned for Khmer New Year. On the second day, my family went to orchard enjoyed picnic altogether along the national road No. 57A. Unfortunately, there was an accident occurred in Sneung Commune between motorbike and car; two were expected to get the serious injury. Additionally, youth trip or family trip to all famous natural resorts such as Sek Sork, Popus Pechchinda, and Chomlong Kuy was done noisily; many teenagers still kept the old practice of water throwing to each other. In Battambang Town at night, the popular dancing in the village is cooperatively done for already two nights of Khmer New Year 2013. The hope is to wish everyone more success on personal life, business, study and work. "Drive smart, Safe!"
ទំនួញបាត់ដំបង
ឱ!បាត់ដំបង ធ្លាប់ច្បងខាងស្រូវ
ទេសភាពមើលទៅ គួរឲ្យស្រណោះ
ឃើញវាលស្រែធំ មានភ្នំទាបខ្ពស់
ធម្មជាតិដ៏ស្រស់ ចិត្តខុសពីមុន។
ប្រជាកំលាំង ខ្លាំងទៅស្រុកគេ
ចាកស្រុកព្រោះតែ ជីវភាពទ័លច្រក
ខំប្រឹងធ្វើស្រូវ ផលត្រូវចិត្តខក
ឈ្មួញតែងដំអក់ បន្ថោកតំលៃ។
ព្រៃប្រែហោះហើរ សឹងដីរលោង
បើទោះឃើញជ្រង មានតែជាប់ផ្លូវ
បើដើរលេងសុស លុះលង់ឥលូវ
ក្នុងនាមព្រៃជ្រៅ មើលទៅស្រលះ។
ប្រាសាទឯកភ្នំ យំព្រោះបាក់បែក
បាណន់ទឹកភ្នែក ស្រែកជេរទៅភ្នំ
ប្រាសាទបាសែត ស្នឹងដួលរលំ
ក្រូចពោធិ៍សាត់ក្រំ យំព្រោះល្បិចចោរ។
មកម៉ៅចំការ ថាយកតែផ្លែ
បាញ់ថ្នាំស្អីគេ ទេហួសនិស្ស័យ
ចេញផលដូចចិត្ត ពិតបានមួយដៃ
រួចចាកចោលស្រី រសផលប្រែល្អៀង។
បឹងទន្លេសាប រៀបទឹករាក់ក្រៃ
ដែនលិចទឹកព្រៃ បាត់រយហិចតា
នាមទឹកមានត្រី ប្រែខ្សត់មច្ឆា
ទំនួញសោកា ល្អក់ស្ទឹងសង្កែ។
មន្ទីរអប់រំ គុកធំកំផែង
ធ្លាប់ឬកខែងរ៉ែង កណ្តាលក្រុងខ្ញុំ
ដោះដូរសង់ឆ្ងាយ ទុកដីចាស់ម្តុំ
ឲ្យឈ្មួញសំងំ ចំណេញហូរហៀរ។
ធ្លាប់រីករុងរឿង ថ្កើងខ្ទរបុរី
បុណ្យប្រពៃណី សាមគ្គីពុំខាន
ដល់មកសព្វថ្ងៃ មិនដល់នឹកស្មាន
ចៅហ្វាយមិនបាន រលឹកនឹកនា។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៤.០៤.២០១៣)
ស្ទឹងសង្កែស្នេហ៍កម្ម
ពេលល្ងាចរៃយំ ខ្ញុំសែនស្រណោះ
នឹកឃើញទាំងអស់ អនុស្សាវរីយ៍
កាលបងនិងអូន សាងក្បូនជីវី
ក្រោមដើមគគីរ មាត់ស្ទឹងសង្កែ។
ឥលូវស្នេហ៍ស្នង ភ្លេចបងហើយស្រី
រៀបការគូថ្មី ឆ្ងាយអនុស្សា
ភ្លេចអស់សម្បថ ស្រីស្បថសច្ចា
ថាស្មោះស្នេហា តែលើបងមួយ។
ឱ!ស្ទឹងសង្កែ ស្ទឹងស្នេហ៍ខ្ញុំអើយ
ចុះហេតុម្តេចឡើយ ស្រីក្បត់រូបបង
ភ្លេចពាក្យសំដី ដែលធ្លាប់សាសង
នៅបាត់ដំបង ដងស្ទឹងសង្កែ។
សូមគ្រប់ជាតិក្រោយ កុំឲ្យខ្ញុំជួប
ស្រីស្អាតតែរូប ចិត្តគ្មានមេត្តា
បោកប្រាស់ស្នេហ៍ខ្ញុំ ឲ្យឈឺចិន្តា
ស្រីភ្លេចសច្ចា សូមកុំឲ្យយល់។
នាំអូនដើរលេងលោកប្តី!
ថ្ងៃបុណ្យអុំទូក ចូលមកដល់ហើយ
នែ!លោកប្តីអ្ហើយ នាំអូនដើរលេង
មួយឆ្នាំមានម្តង គួរណាស់បងឯង
ជូនអូនដើរលេង កម្សាន្តអារម្មណ៍។
ថ្ងៃបុណ្យអុំទូក ខ្មែរគ្រប់ទិសទី
នាំគ្នាមូលមីរ នៅក្រុងភ្នំពេញ
នាមាត់ទន្លេ រលករលេញ
អស់ទូកប្រដេញ គ្នាលើគង្គា។
នាពេលព្រលប់ ចប់ការប្រណាំង
បរមរាជវាំង ចែងចាំងដូចពេជ្រ
កាំជ្រួចគ្រប់ពណ៌ ពាសមេឃរំលេច
ប្រទីបមិនតិច បណ្តែតជលសារ។
ពិធីអុំទូក ប្រារព្ធបីថ្ងៃ
បុណ្យប្រពៃណី ខ្មែរពីបុរាណ
ទាំងចាស់ទាំងក្មេង ដើរលេងកម្សាន្ត
នែ!ប្រុសកល្យាណ ដើរលេងណាបង។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២០.០៧.២០០៥)
ស្រណោះចូលឆ្នាំ
ស្រណោះចូលឆ្នាំ ចំណាំរាល់ប្រាណ
គ្រប់ស្រុកភូមិឋាន បានសុខសិរី
ទាំងយើងទាំងគេ ខ្មែរទាំងប្រុសស្រី
រាំវង់ឆ្នាំថ្មី សប្បាយអស្ចារ្យ។
កាលណោះប្រុសបង ស្កាត់មកជួបស្រី
នៅឯវត្តថ្មី រាំវង់សង្ហា
ខ្យល់បក់រំភើយ រាត្រីភ្លឺថ្លា
រស្មីតារា ចាំងច្រាលមេឃា។
ឆ្នាំថ្មីឡើងរាំ រណ្តំតាមភ្លេង
ទាំងចាស់ទាំងក្មេង កំលោះក្រមុំ
ភូមិជិតភូមិឆ្ងាយ ចិន្តាសុខុម
ឆ្នាំថ្មីរស់រម្យ ជួបជុំញាតិផៅ។
រាំទៅ!រាំទៅ! ខ្មែរគ្រប់ទិសទី
រាំវង់សាមគ្គី កេរពីបុរាណ
សប្បាយអស់ដៃ បីថ្ងៃកុំខាន
រាំលេងកម្សាន្ត ចង្វាក់រាំវង់។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (១៤.០៤.២០១៣)
Sunday, February 24, 2013
ធីតាសំឡេងខ្នុរណាំង
សូរផ្អែមពីរោះ សមឈ្មោះធីតា
សំឡេងអស្ចារ្យ បុប្ផាខ្នុរណាំង
ប៉ែនរ៉នភិរម្យ ប្រជុំសម្រាំង
អ្នកចម្រៀងចាំង ពីបាត់ដំបង។
ប៉ែនរ៉នកំប្លុក ទុកតាំងពីក្មេង
ពូកែលលេង ក្រមិចក្រមើម
គ្រូភ្លេងបង្រៀន មានអ៊ឹមសុងសឺម
ហួយមាសរសផ្អែម សាមគ្គីសុទ្ធា។
ប៉ែនរ៉នល្បីល្បាញ នាដងស្ទឹងខៀវ
ហូរហែរកញ្ជ្រៀវ ស្រៀវស្ញើចសរសើរ
ភាសារមទម្យ សក្តិសមដំណើរ
កេរ្តិ៍ឈ្មោះប្រហើរ លើអ្នកភូមិផង។
ពីហុកប្រាំមួយ លាស់ត្រួយប្រសើរ
ប៉ែនរ៉នដំណើរ ច្រៀងនៅភ្នំពេញ
ស៊ីនស៊ីសាមុត ច្រៀងឥតទោម្នេញ
រួមទោលពោរពេញ ខ្នុរណាំងសុសសាយ។
និពន្ធដោយ៖ ប៉ុក បញ្ញាវុធ (២៣.០២.២០១៣)
រសសំឡេងប៉ែនរ៉ន
រាត្រីស្ទឹងខៀវ
ព្រះសូរ្យគងភ្នំ អោយខ្ញុំអាល័យ
ចិត្តនឹកមមៃ រាត្រីស្ទឹងខៀវ
រលករលេញ ប្រដេញសាដៀវ
សូរគួចលួចស្រៀវ ទុំទាវទឹកភ្នែក។
ស្ទឹងខៀវស្ទឹងចាស់ ចំណាស់សាស័ព្ទ
ច័ន្ទសាយរូបភ័ព្វ ស្តាប់សូរវាតា
តំណក់ទឹកភ្នែក រែកភពសោកា
ដូចដួងតារា មានតែរស្មី។
រាត្រីងងឹត បាំងបិទសិរី
ទួញសោកអាល័យ នឹកគូស្នេហា
ព្រាត់បាត់សូន្យឈឹង រំពឹងអ្នកណា
កលយុគពាធា កៀររូបប្រុសទៅ។
វត្ថុសក្តិសិទ្ធិ បារមីដូនតា
សូមជួយរក្សា ម្ចាស់ចិន្តាស្រី
ជួបតែក្តីសុខ ផុតទុក្ខផុតភ័យ
វិលវិញណាថ្លៃ និស្ស័យស្ទឹងខៀវ។
Subscribe to:
Posts (Atom)
Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)
Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...
-
I. ឱ!បាត់ដំបង បណ្តូលចិត្តអើយ ខ្ញុំសូមលាហើយ លាទាំងអាល័យ តាំងពី ខ្លួន ខ្ញុំ បានឃ្លាតទៅឆ្ងាយ ខ្វល់ខ្វាយនឹកស្តាយ ពុំមានពេលល្ហែ។ ...
-
Current Territory of Kampuchea Krom (South Vietnam) Kampuchea Krom refers to the previous territory of Cambodia until early 20th ce...
-
Central Market in Phnom Penh Chaktomuk Halll Olympic Village Housing, completed in 1964 by Architect VANN Moly Vann ...



.jpg)

