Saturday, March 2, 2013

អនុស្សាវរីយ៍ជ្រៃឃ្មុំ



មេឃមីរស្រលះ             ជះរសរស្មី
ព្រះសូរ្យពណ្ណរាយ        អមដំណើរទៅ
ព្រៃវែងជ្រៃឃ្មុំ                ភូមិឃុំជម្រៅ
ដួងចិត្តលោកឪ             ស្រុកកំណើតយាយ។

ពេលបានមកដល់         យល់ភក្រ្តវរមិត្រ
ជ្រៃឃ្មុំសម្រិត                កាយចិត្តអោយស្បើយ
ជួបអ្នកភូមិផង               បងប្អូនសាច់ឆ្ងាយ
ផ្លូវខ្សាច់អន្លាយ              រាយផ្កាយលើភូមិ។

ដងផ្លូវខ្វាត់ខ្វែង              រែងល្អងធូលី
ប្រុសស្រីមូលមីរ             រួមគ្នារស់នៅ
សម្រស់វាលស្រែ           ជាប់ចិត្តពាលពៅ
ដើមត្នោតរាយនៅ         មើលទៅសែនស្រស់។

អនុស្សាវរីយ៍                   រមណីយវាលធំ
ទេសភាពមនោរម្យ        អោយខ្ញុំអាល័យ
ស៊ីធរកណ្តាល               ចារជានិស្ស័យ
លាហើយណាថ្លៃ           ជ្រៃឃ្មុំស្នេហ៍អើយ។                             

និពន្ធដោយ៖ ប៉ុក បញ្ញាវុធ  (០២.០៣.២០១៣)

Khmer People, The Main Citizen of Funan, Chenla and Kambujadesa Empire (Cambodia)

  Khmer Woman From Kampong Cham Province in the Past Royal of Angkor Khmer Kambujadesa Empire (Cambodia at the peak in history) Khmer people...