I.ស្តាយណាស់ខ្លួនចាស់ទៅហើយ ព្រះអើយឃើញគេក្មេងៗ ស្លៀកខោជើងធំលុបកែង ធ្វើអោយឯងចំបែងចិន្តា ធ្វើអោយឯងចំបែងចិន្តា។
Sday-Nas-Kluon-Chas-Tov-Heuy Preah-Euy-Keunh-Ke-Kmeng-Kmeng
Sleak-Khor-Cheung-Thom-Lub-Kaeng Tver-Oy-Aeng-Cham-Beng-Chin-Da
Tver-Oy-Aeng-Cham-Beng-Chin-Da.
II.មិនចង់ៗមើលសោះ(ហឹះ) តែទាស់ចង់នឹងនេត្រា មើលចុះគួរអោយអស្ចារ្យ ទោះទេវតាក៏ទ្រាំមិនបានទោះទេវតាក៏ទ្រាំមិនបាន។
Min-Chong-Min-Chorng-Meul-Sos(Heus)
Tae-Toas-Chorng-Neung-Ne-Tra Meul-Chos-Kuor-Oy-Ors-Cha Tuos-Te-Va-Da-Kor-Troam-Min-Ban
Tuos-Te-Va-Da-Kor-Troam-Min-Ban.
III.បើសិនបានមកដៃបង នួនល្អងកែវកងកល្យាណ បងមិនអោយអូនខកខាន ថាប្រុសប្រាណចាស់មិនបានការ ថាប្រុសប្រាណចាស់មិនបានការ។
Beu-Sen-Ban-Mork-Dai-Bong Nuon-La-Orng-Keo-Korng-Kal-Lyan
Bong-Min-Oy-Oun-Khork-Khan Tha-Bros-Bran-Chas-Min-Ban-Kar
Tha-Bros-Bran-Chas-Min-Ban-Kar.
(ភ្លេងរួចច្រៀងទាំងអស់ឡើងវិញ)
(Music....Then Sing All Again)