I. (ប)៖ស្រណោះប្រាសាទអង្គរ ((រួម)៖ក្បាច់ល្អបវរ ចិត្តសែនអាល័យ) កាលណោះជួបឆោមពិសី
((រួម)៖យើងកាន់ដៃគ្នា ដើរលេងកំសាន្ត) ល្អម្ល៉េះទេប្រាសាទបុរាណ ((រួម)៖ល្អម្ល៉េះទេប្រាសាទបុរាណ
យើងបានទៅលេងស្រះស្រង់) ផ្កាឈូករីកល្អផូរផង់ ((រួម)៖ផ្កាឈូករីកល្អផូរផង់) ពេលថ្ងៃត្រង់នៅបន្ទាយស្រី
ឱ!បុប្ផាក្រអូបពេញព្រៃ ភ្លៀងធ្លាក់រួចថ្មីៗ លឺតែរៃយំគ្រលួច ((រួម)៖លឺតែរៃយំគ្រលួច)។
(M):Sro-Nos-Pra-Sat-Ang-Kor ((M+F):Kbach-La-Or-Bo-Vor Chit-Sen-A-Lay)
Kal-Nos-Chuob-Chhorm-Pi-Sey ((M+F):Yeung-Kan-Dai-Knea Deur-Leng-Kom-San)
La-Or-Mles-Te-Pra-Sat-Bo-Ran ((M+F): La-Or-Mles-Te-Pra-Sat-Bo-Ran
Yeung-Ban-Tov-Leng-Sras-Srong) Pka-Chhouk-Rik-La-Or-Pho-Phong
((M+F):Pka-Chhouk-Rik-La-Or-Pho-Phong)
Pel-Thngay-Trong-Nov-Bon-Teay-Srey Or-Bo-Pha-Kro-Ob-Penh-Prey
Phleang-Thleak-Ruoch-Thmey-Thmey Leu-Tae-Rey-Yum-Krou-Luoch
((M+F):Leu-Tae-Rey-Yum-Krou-Luoch).
II. (ប)៖ទៅមើលប្រាសាទតាព្រហ្ម ((រួម)៖មើលអង្គរធំ ចិត្តសែនព្រឺព្រួច) ដើរលេងវង់ធំវង់តូច
((រួម)៖សប្បាយហាក់ដូច ឃើញឋានសួគ៌ា) អង្គរវត្តធ្លាប់ជួបជុំគ្នា ((រួម)៖អង្គរវត្តធ្លាប់ជួបជុំគ្នា ចន្ទ្រារះពេញបូណ៌មី) រាំវង់ទាំងប្រុសទាំងស្រី((រួម)៖រាំវង់ទាំងប្រុសទាំងស្រី)
ក្នុងរាត្រីក្រអូបតែផ្កា ពេលបែកគ្នាអូនស្រក់ទឹកនេត្រា អូនយំផ្តាំបងថា កុំបំភ្លេចបុប្ផាអង្គរ
((រួម)៖កុំបំភ្លេចបុប្ផាអង្គរ)។
(M):Tov-Meul-Pra-Sat-Ta-Prum ((M+F):Meul-Ang-Kor-Thom Chit-Sen-Preu-Pruoch)
Deur-Leng-Vong-Thom-Vong-Toch ((M+F):Sab-Bay-Hak-Doch Keunh-Than-Suor-Kea)
Ang-Kor-Wat-Thloab-Chuob-Chum-Knea ((M+F):Ang-Kor-Wat-Thloab-Chuob-Chum-Knea
Chan-Trea-Reas-Penh-Bo-Ro-Mey) Rom-Vong-Teaing-Bros-Teaing-Srey
((M+F):Rom-Vong-Teaing-Bros-Teaing-Srey) Knong-Rea-Trey-Kro-Ob-Tae-Pka
Pel-Bek-Knea-Oun-Srork-Teuk-Ne-Tra Oun-Yum-Pdam-Bong-Tha
Kom-Bom-Phlech-Bo-Pha-Ang-Kor ((M+F): Kom-Bom-Phlech-Bo-Pha-Ang-Kor).
(ភ្លេងរួចច្រៀងទាំងអស់ឡើងវិញ)
(Music....Then Sing All
Again)